ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

បទសម្ភាសន៍៖​ សកម្មជន​​បរិស្ថាន​ដែល​ទើប​ត្រូវបានដោះលែង​​ប្តេជ្ញា​បន្ត​ការពារ​ធនធាន​ធម្មជាតិ​ដែល​នៅសេស​សល់


ទាញ​យក​ពី​តំណភ្ជាប់​ដើម

កាល​ពីថ្ងៃ​ទី​១៣ ​ខែ​កុម្ភៈ​ ឆ្នាំ​ ២០១៨​ សាលា​ដំបូង​ខេត្តកោះកុង​បាន​ដោះលែង​សកម្មជន​ការពារ​បរិស្ថាន​ពីរ​នាក់​នៃ​អង្គ​ការ​មាតា​ធម្មជាតិ​ ដែល​ត្រូវ​បាន​បញ្ចប់​អាណត្តិ​ការងារ​របស់​ខ្លួន​ដោយ​ក្រសួង​មហា​ផ្ទៃ។ ​លោក​ ឌឹម គុណឌី​ វ័យ​២១​ឆ្នាំ​ ដែល​ជា​សកម្ម​ជន​ការពារ​បរិស្ថាន​របស់​អតីត​អង្គការ​មាតា​ធម្មជាតិ​ ​ថ្លែង​ថា​ សកម្មជន​ទាំង​ពីរ​នឹង​មិន​ធ្វើ​សកម្មភាព​លេច​ធ្លោ​ក្នុង​កិច្ច​ការពារ​​​ធនធាន​ធម្មជាតិ​ក្នុង​រយៈ​ពេល​​៧ ​ខែ​ទៅមុខ​ទៀត​ គិត​ចាប់​តាំង​ពីថ្ងៃ​ដែល​តុលាកា​​​​រ​បាន​ដោះ​លែង​ពួក​លោក​ទាំង​ពីរ​នាក់។ ​ក៏ប៉ុន្តែ​ លោក​ប្តេជា្ញ​ការពារ​សម្បតិ្ត​ធម្មជាតិ​ដែល​នៅ​សេស​សល់​របស់​កម្ពុជា​ ហើយនឹង​ពិចារណា​ខាង​ផ្លូវច្បាប់​ ដើម្បី​ប្តឹង​ទម្លាក់​ចោល​បទចោទ​ប្រកាន់។​ សកម្ម​ជន​បរិស្ថាន​ទាំង​ពីរ​ គឺ​លោក​ ឌឹម គុណឌី​ និង​លោក​ ហ៊ុន វណ្ណះ ​វ័យ​៣៥​ឆ្នាំ​ ត្រូវ​បាន​ចោទ​ប្រកាន់​ពី​ «ប៉ះពាល់​​ដល់​សិទ្ធិ​ខាង​រូប​ភាព​នៃបុគ្គល»​ និង​ «ញុះញង់​ឲ្យ​ប្រព្រឹត្ត​បទឧក្រិដ្ឋ​ជា​អាទិ៍»។​ សូមលោក​អ្នក​ស្តាប់​បទ​សម្ភាសន៍​រវាង​លោក​ ​ហ៊ុល រស្មី​​ ​នៃ​ ​VOA​ និង​លោក​ឌឹម គុណឌី​ ​​កាលពីថ្ងៃ​ច័ន្ទ​ទី ​១៩​ ខែ​កុម្ភៈ ​ឆ្នាំ​​២០១៨​នេះ​ ​ដូច​តទៅ៖

កម្មវិធី​នីមួយៗ

មើល​វីដេអូ​ទាំង​អស់
XS
SM
MD
LG