អ្នកសម្ដែងសង្គ្រាមស៊ីវិលអាមេរិកវែកញែកអំពីរឿងចម្រូងចម្រាសទាក់ទិននឹងបូជនីយដ្ឋានតំណាងឲ្យរដ្ឋសហព័ន្ធភាគខាងត្បូង
សង្គ្រាមស៊ីវិលនៅក្នុងសហរដ្ឋអាមេរិកបានបញ្ចប់កាលពីជាង ១៥០ ឆ្នាំមុន ប៉ុន្តែនាពេលបច្ចុប្បន្ននេះ ប្រជាពលរដ្ឋអាមេរិកាំងមួយចំនួនបានប្រមូលផ្ដុំគ្នានៅលើសមរភូមិសង្គ្រាមកាលពីសម័យនោះ ដើម្បីសម្ដែងនូវព្រឹត្តិការណ៍ប្រវត្តិសាស្ត្រនេះឡើងវិញយ៉ាងលំអិត។ ពួកគេបានទិញឯកសណ្ឋាន និងអាវុធពិតៗ ស្វែងរកម្ហូបអាហារដូចសម័យនោះ និងដេកនៅក្នុងតង់នៅលើសមរភូមិសង្គ្រាមរបស់បុព្វបុរសរបស់ពួកគេ។ ការសម្ដែងឡើងវិញនេះ បានធ្វើឡើងចំពេលដែលប្រជាពលរដ្ឋអាមេរិកាំងភាគច្រើនកំពុងពិភាក្សាដេញដោលគ្នាអំពីអនាគតនៃបូជនីយដ្ឋាននានាដែលតំណាងឲ្យបណ្ដារដ្ឋសហព័ន្ធនៅភាគខាងត្បូងក្នុងសម័យសង្គ្រាមស៊ីវិលអាមេរិក។ អ្នកស្រី Anush Avetisyan នៃ VOA រាយការណ៍អំពីរឿងនេះពីទីក្រុង Gettysburg រដ្ឋ Pennsylvania សហរដ្ឋអាមេរិក។ លោក ភី សុភាដា ជូនសេចក្ដីប្រែសម្រួល៕