ការកំណត់ពីវិធីព្យាបាលថ្មីប្រឆាំងនឹងដុំសាច់មហារីក
ក្រុមវេជ្ជបណ្ឌិតនៅសហរដ្ឋអាមេរិក កំពុងបង្កើនវិធីសាស្រ្តព្យាបាលថ្មីៗកាន់តែច្រើន ដើម្បីព្យាបាលដុំសាច់មហារីក។ វិធីសាស្រ្តព្យាបាលថ្មីៗទាំងនេះ បានមកដោយសារតែមានបច្ចេកវិទ្យាថ្មីមួយ ដែលអាចរៀបដាក់ហ្សែនឲ្យនៅបន្តបន្ទាប់គ្នាបាន។ បច្ចេកវិទ្យាថ្មីនេះ អាចត្រួតពិនិត្យមើលមេរោគមហារីក របស់អ្នកជំងឺម្នាក់ៗបាន និងអាចបង្កើតវិធីសាស្រ្តព្យាបាលតាមប្រភេទមេរោគផ្សេងៗបានផងដែរ។ វិធីសាស្ត្រព្យាបាលថ្មីនេះ បង្ហាញពីលទ្ធផលមួយចំនួន ដែលគេបានរំពឹងទុក។ លោក George Putic នៃ VOA រាយការណ៍អំពីរឿងនេះ។ អ្នកស្រី ស៊ូ ពេជ្រចិន្តា ជូនសេចក្តីប្រែសម្រួល៕