បទសម្ភាសVOA៖ លោក តុ វ៉ាន់ចាន់ចូលរួមយុទ្ធនាការក្រៅប្រទេសដើម្បីដោះស្រាយវិបត្តិនយោបាយកម្ពុជា
លោក តុ វ៉ាន់ចាន់ អ្នកតំណាងរាស្រ្តខេត្តកណ្តាលនៃគណបក្សសង្គ្រោះជាតិប្តេជ្ញាបន្តធ្វើយុទ្ធនាការនៅក្រៅប្រទេសជាមួយនឹងថ្នាក់ដឹកនាំគណបក្សរហូតដល់ស្ថានការណ៍នយោបាយបានធូរស្រាលមុននឹងវិលត្រឡប់ទៅប្រទេសកម្ពុជាវិញ។ លោក ម៉ែន គឹមសេង នៃ VOA បានជួបសម្ភាសលោក តុ វ៉ាន់ចាន់ ពេលដែលលោកនិងក្រុមប្រតិភូអ្នកតំណាងរាស្រ្តបានមកជួបជាមួយនឹងមន្ត្រីសហរដ្ឋអាមេរិកនៅរដ្ឋធានីវ៉ាស៊ីនតោន៕