បទសម្ភាសន៍VOA៖ ពលរដ្ឋខ្មែរអាមេរិកាំង ជំរុញអាមេរិកឱ្យប្រើច្បាប់បង្កកទ្រព្យសម្បត្តិមន្ត្រីជាន់ខ្ពស់កម្ពុជា
ខណៈដែលតុលាការកំពូលកម្ពុជា បានប្រកាសរំលាយគណបក្សសង្គ្រោះជាតិ តាមបណ្ដឹងរបស់រដ្ឋាភិបាលនោះ មេដឹកនាំអង្គការក្រៅរដ្ឋាភិបាលមួយក្នុងសហរដ្ឋអាមេរិក បានជំរុញឲ្យសហរដ្ឋអាមេរិកពិចារណា ប្រើប្រាស់ច្បាប់Magnitsky Act ដើម្បីហាមប្រាមមន្ត្រីជាន់ខ្ពស់កម្ពុជាដែលរំលោភសិទ្ធិមនុស្ស មិនឲ្យចូលក្នុងទឹកដីអាមេរិក និងបង្កកទ្រព្យសម្បត្តិរបស់ពួកគេ ដែលរក្សាទុកនៅអាមេរិក។ លោក សាយ មុន្នី នៃ VOA បានសម្ភាសន៍លោក ព្រហ្ម សៅរ៍នរ៉ា ប្រធានក្រុមប្រឹក្សាភិបាលនៃអង្គការសម្ព័ន្ធមិត្តខ្មែរ-អាមេរិកាំង ក្នុងរដ្ឋធានីវ៉ាស៊ីនតោនកាលពីថ្ងៃទី១៣ ខែវិច្ឆិកាកន្លងទៅនេះ៕