បទសម្ភាសន៍ VOA៖ កម្ពុជាការពារសាមគ្គីភាពអាស៊ានទោះបីមានបញ្ហាសមុទ្រចិនខាងត្បូង
ប្រទេសកម្ពុជាដែលជាសមាជិកថ្មីនៃសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) បានអះអាងពីការទទួលបានផលប្រយោជន៍សេដ្ឋកិច្ច ការទូត បច្ចេកវិទ្យា និងសេវាកម្មពីសមាគមអាស៊ាននិងដៃគូពាណិជ្ជកម្មរបស់អាស៊ាន។ នៅក្នុងពេលដែលអាស៊ានប្រារព្ធខួបលើកទី៥០ក៏មានការព្រួយបារម្ភថា សាមគ្គីភាពនៃប្រទេសជាសមាជិកអាចនឹងប៉ះពាល់ដោយសារតែបញ្ហាសមុទ្រចិនខាងត្បូង ប៉ុន្តែកម្ពុជាដែលគាំទ្រប្រទេសចិនបានអះអាងពីសាមគ្គីភាពផ្ទៃក្នុងមិនអាចបំបែកបាន។ លោក ម៉ែន គឹមសេងនៃ VOAបានសម្ភាសលោកជុំ ប៊ុនរ៉ុងឯកអគ្គរាជទូតកម្ពុជាប្រចាំរដ្ឋធានីវ៉ាស៊ីនតោន៕