បទសម្ភាសន៍ VOA៖ អ្នកជំនាញថា លោកហ៊ុន សែនបង្ក្រាបជ្រុលដល់ជនបរទេស ទើបស្ថានការណ៍បែកធ្លាយ
អ្នកជំនាញលើកឡើងថា គំរូសម្រាប់ការអនុវត្តលទ្ធិប្រជាធិបតេយ្យនៅកម្ពុជាមិនល្អតាំងពីពេលចេញដំណើរដំបូងកាលពី២៦ឆ្នាំមុន ក្រោយពីភាគីជម្លោះនានាបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស។ ការរំលោភសិទ្ធិមនុស្សនិងគាបសង្កត់លើគណបក្សប្រឆាំងមានជាបន្តបន្ទាប់ដែលស្ទើរតែក្លាយជា រឿងធម្មតា ប៉ុន្តែចំណាត់ការចុងក្រោយរបស់រដ្ឋាភិបាលកម្ពុជាបានហួសមកប៉ះពាល់ដល់ក្រុមបស្ចិមប្រទេស ទើបសភាពការណ៍បានបែកធ្លាយខ្លាំងឡើង។ លោកម៉ែន គឹមសេងនៃ VOA បានសម្ភាសលោក Peter Maguire អ្នកឯកទេសខាងច្បាប់អន្តរជាតិនិងជាអ្នកនិពន្ធសៀវភៅ «ប្រឈមមុខនឹងមរណភាពនៅកម្ពុជា» ពីការអនុវត្តកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស។