បទសម្ភាសន៍ VOA៖ ខ្មែរក្រោមសុំ EU និងUN ជួយដោះស្រាយករណីរំលោភសិទ្ធិមនុស្ស
សហព័ន្ធខ្មែរកម្ពុជាក្រោមបានស្នើសុំឱ្យសហគមន៍អឺរ៉ុបផ្តល់សិទ្ធិជ្រកកោននយោបាយដល់ព្រះសង្ឃខ្មែរក្រោមពីរអង្គ ដែលអាជ្ញាធរវៀតណាមបានចាប់ដាក់ពន្ធនាគារដោយសារតែបង្រៀនអក្សរសាស្រ្តខ្មែរ។ ព្រះសង្ឃមួយអង្គបានរួចចេញពីពន្ធនាគារវិញ ហើយរីឯមួយអង្គទៀតកំពុងជាប់ពន្ធនាគារនៅឡើយ។ សកម្មជនសិទ្ធិមនុស្សមានការព្រួយបារម្ភថា ព្រះសង្ឃទាំងពីរអង្គអាចនឹងរងការធ្វើទុកបុកម្នេញថែមទៀតក្នុងពេលខាងមុខ។ លោក ម៉ែន គឹមសេង នៃវីអូអេ សម្ភាសលោក ប្រាក់ សេរីវុឌ្ឍ ប្រធានសហព័ន្ធខ្មែរកម្ពុជា។ សូមលោកអ្នកនាងស្តាប់បទសម្ភាសន៍នេះទាំងស្រុងដូចតទៅ៕