ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

បទសម្ភាសន៍ VOA៖ លោក សម រង្ស៊ី ថា​រដ្ឋាភិបាល​កម្ពុជា​នឹង​រង​វិធានការ​ធ្ងន់​ជា​អន្តរជាតិ បើ​មិន​បញ្ឈប់​យាយី​ក្រុម​ជំទាស់


ទាញ​យក​ពី​តំណភ្ជាប់​ដើម

នៅចំ​ពេល​ខួប​លើក​ទី២៦ នៃ​កិច្ច​ព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស អតីត​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ ដែល​កំពុង​និរទេស​ខ្លួន​នៅ​ក្រៅ​ប្រទេស គឺ​លោក សម រង្ស៊ី បាន​អះអាង​ថា រដ្ឋាភិបាល​កម្ពុជា​របស់​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​រំលោភ​លទ្ធិប្រជាធិបតេយ្យ​ធ្ងន់ធ្ងរ​បំផុត ហើយ​លោកថា​ រដ្ឋាភិបាល​កម្ពុជា​នឹង​ទទួលរង​វិធានការ​ពី​អន្តរជាតិ​នៅពេល​ឆាប់ៗ​នេះ លើសពី​អ្វី​ដែល​គេ​បាន​ឃើញ​តាមរយៈ​សេចក្តី​ថ្លែងការណ៍​របស់​សហគមន៍​អន្តរជាតិ។ លោក សុខ ខេមរា នៃ VOA បាន​សម្ភាសន៍​តាម​ទូរស័ព្ទ​ជាមួយ​លោក សម រង្ស៊ី ជា​ប្រធាន​សមាគម​លើក​តម្កើង​លទ្ធិ​ប្រជាធិបតេយ្យ​ផង​នោះ​ពី​ប្រទេស​បារាំង។ សូម​អញ្ជើញ​ស្តាប់​បទ​សម្ភាសន៍​នេះ​ដូចតទៅ៕

កម្មវិធី​នីមួយៗ

មើល​វីដេអូ​ទាំង​អស់
XS
SM
MD
LG