ស្រុក Adams រដ្ឋ Pennsylvania ជួបប្រទះកង្វះកម្លាំងពលកម្មដោយសារបញ្ហាអន្តោប្រវេសន៍
ការបង្ក្រាបរបស់រដ្ឋបាលលោកប្រធានាធិបតី Donald Trump ទៅលើជនអន្តោប្រវេសន៍ខុសច្បាប់ ធ្វើឲ្យអាជីវកម្មនានានៅក្នុងស្រុកជនបទមួយនៅរដ្ឋ Pennsylvania សហរដ្ឋអាមេរិក ដែលមានសេដ្ឋកិច្ចពឹងផ្អែកលើវិស័យកសិកម្ម ជួបប្រទះកង្វះកម្លាំងពលកម្ម។ ម្ចាស់ចម្ការផ្លែឈើ និងសកម្មជនគាំទ្រជនអន្តោប្រវេសន៍មួយចំនួន កំពុងបញ្ចុះបញ្ចូលតំណាងរាស្ត្រថ្នាក់រដ្ឋ និងថ្នាក់សហព័ន្ធនានាឲ្យជួយជំរុញឲ្យមានការយល់ដឹងអំពីការរួមចំណែករបស់ជនអន្តោប្រវេសន៍នៅក្នុងស្រុកនេះ ដែលប្រជាពលរដ្ឋភាគច្រើនលើសលុបបានបោះឆ្នោតឲ្យលោកប្រធានាធិបតី Donald Trump កាលពីខែវិច្ឆិកា ឆ្នាំមុន។ លោក Bill Rodgers នៃ VOA រាយការណ៍អំពីរឿងនេះពីស្រុក Adams រដ្ឋ Pennsylvania។ ហើយលោក ភី សុភាដា ជូនសេចក្ដីប្រែសម្រួល៕