ការសិក្សាមួយបង្ហាញពីការកើនឡើងករណីប្រើប្រាស់ថ្នាំញៀន ឬ ហៅថា Opioid
យោងតាមការសិក្សាជាលើកដំបូងមួយ ក្រុមអ្នកស្រាវជ្រាវវេជ្ជសាស្រ្ត បានព្យាយាមកំណត់ពីការកើនឡើងនៃករណីចូលសម្រាកព្យាបាល និងការស្លាប់របស់អ្នកជំងឺ នៅតាមមន្ទីរពេទ្យសហរដ្ឋអាមេរិក ដោយសារការប្រើប្រាស់អាភៀន ឬ ហៅថា Opioid។ ក្រុមអ្នកស្រាវជ្រាវបានពិនិត្យតាមដានបញ្ជីអ្នកជំងឺរបស់មន្ទីរពេទ្យ អស់រយៈពេល៧ឆ្នាំ គឺចន្លោះពីឆ្នាំ2009 ដល់ឆ្នាំ2015។ លទ្ធផលបានបង្ហាញពីការរីករាលដាល នៃការប្រើប្រាស់អាភៀនយ៉ាងឆាប់រហ័ស។ លោក Kevin Enochs រាយការណ៍អំពីរឿងនេះពីរដ្ឋធានីវ៉ាស៊ីនតោន។ ខ្ញុំ ស៊ូ ពេជ្រចិន្តា ជូនសេចក្តីប្រែសម្រួល៕