ប្រទេសតង់ហ្សានី និងអ៊ូហ្គាន់ដាចាប់ផ្ដើមគម្រោងសាងសង់បំពង់បង្ហូរប្រេង
ប្រធានាធិបតីប្រទេសតង់ហ្សានី និងអ៊ូហ្គាន់ដា បានចាប់ផ្តើមចាក់គ្រឹះសាងសង់បំពង់បង្ហូរប្រេងឆៅឆ្លងកាត់ប្រទេសទាំងពីរ។ គម្រោងសាងសង់នេះត្រូវបានធ្វើឡើងបន្ទាប់ពីប្រទេសអ៊ូហ្គាន់ដាបានបោះបង់ចោលគម្រោងដំបូង ដែលគ្រោងបង្ហូរប្រេងកាត់តាមប្រទេសកេនយ៉ា ទៅកាន់កំពង់ផែ Lamu។ បំពង់បង្ហូរប្រេងនេះ ទំនងជានឹងនាំមកនូវការផ្លាស់ប្ដូរផ្នែកសេដ្ឋកិច្ចដ៏ធំមួយ ចំពោះប្រទេសទាំងពីរ។ លោក Mohammed Yusuf រាយការណ៍រឿងនេះពីរដ្ឋធានី Nairobi ប្រទេសកេនយ៉ា ដោយមានការរួមចំណែកពីអ្នកយកព័ត៌មាននៅភាគខាងជើងប្រទេសតង់ហ្សានី លោក Khaleed Abubakar Famau។ លោក សឿន វឌ្ឍនា ជូនសេចក្ដីប្រែសម្រួល៕