បាល់ទាត់ថ្នាលយុវជនកំពុងកើនប្រជាប្រិយភាពនៅសហរដ្ឋអាមេរិក
បាល់ទាត់ថ្នាលយុវជនកំពុងកើនប្រជាប្រិយភាពនៅសហរដ្ឋអាមេរិក។ សហរដ្ឋអាមេរិក កាណាដា និងម៉ិកស៊ិក បានចូលរួមជាមួយគ្នាជាបីប្រទេស ដើម្បីប្រជែងយកតំណែងជាម្ចាស់ផ្ទះការប្រកួតបាល់ទាត់ពិភពលោកសម្រាប់ឆ្នាំ ២០២៦។ ប្រសិនបើប្រទេសទាំងបីទទួលបានការយល់ព្រម បណ្ដាប្រទេសទាំងនេះនឹងក្លាយជាក្រុមប្រទេសបីចូលគ្នាជាលើកដំបូង ក្នុងការធ្វើជាម្ចាស់ផ្ទះការប្រកួតបាល់ទាត់អន្តរជាតិដ៏ធំបំផុតមួយ។ ការដាក់ស្នើប្រជែងយកតំណែងធ្វើជាម្ចាស់ផ្ទះការប្រកួតបាល់ទាត់នេះ ត្រូវបានធ្វើឡើង ខណៈពេលកីឡាបាល់ទាត់កំពុងតែមានប្រជាប្រិយភាពខ្ពស់ក្នុងចំណោមកុមារាកុមារីនៅសហរដ្ឋអាមេរិក ជាពិសេសនៅស្របពេលក្រុមបាល់ទាត់ស្រី្តជម្រើសជាតិអាមេរិកបានឈ្នះពានរង្វាន់បាល់ទាត់ពិភពលោកជាច្រើនលើកកន្លងមកនេះ។ លោក Behzod Muhammadiy រាយការណ៍រឿងនេះពីរដ្ឋធានី Washington។ ហើយ លោក ណឹម សុភ័ក្ត្របញ្ញា ជូនសេចក្ដីប្រែសម្រួល៕