ក្រោយពីគ្រោះរាំងស្ងួត រដ្ឋកាលីហ្វ័រញ៉ាស្វែងរកស្រទាប់ទឹកក្រោមដីឡើងវិញ
រដ្ឋកាលីហ្វ័រញ៉ាបានរួចផុតពីគ្រោះរាំងស្ងួតអស់រយៈពេល៥ឆ្នាំ ហើយកំពុងតែផ្តោតការយកចិត្តទុកដាក់លើស្រទាប់ទឹកក្រោមដី ដែលត្រូវបានបាត់បង់នៅតាមតំបន់កសិកម្មជាច្រើនកន្លែង។ លោក Mike O'Sullivan រាយការណ៍ពីតំបន់ Central Valley នៃរដ្ឋកាលីហ្វ័រញ៉ា ថា ស្របពេលដែលរដ្ឋនេះកំពុងតែបន្ធូរការរឹតបន្តឹងលើការប្រើប្រាស់ទឹកទន្លេបឹងបួរ រដ្ឋនេះក៏កំពុងតែរុករកវិធីសាស្ត្រក្នុងការទាញយកទឹកនៅក្រោមដីសារជាថ្មីម្តងទៀត ដែលកសិករជាច្រើននាក់ពឹងផ្អែកលើ។ នាង ទែន សុខស្រីនិត ជូនសេចក្តីប្រែសម្រួល៕