បទសម្ភាសន៍ VOA៖ កម្មវិធីទូរស័ព្ទសុខក្រមលើកកម្ពស់ការយល់ដឹងពីសុខាភិបាលដល់សាធារណៈ
កម្មវិធីទូរស័ព្ទមួយ ដែលមានឈ្មោះថា សុខក្រម (Sokhakrom) ត្រូវបានបង្កើតឡើងដោយក្រុមហ៊ុន Codingate ដែលជាបណ្តុំព័ត៌មានទាក់ទងនឹងសុខភាពដើម្បីផ្តល់ព័ត៌មានអំពីសេវាសុខាភិបាលនៅតាមមន្ទីរពេទ្យនិងគ្លីនិក វិធីសាស្ត្រផ្សេងៗនៃការថែរក្សាសុខភាព និងអំពីគុណភាពនៃសេវាកម្មសុខភាពផ្សេងៗជាដើម។ នាពេលថ្មីៗកន្លងទៅនេះ កម្មវិធីទូរស័ព្ទ សុខក្រម បានឈ្នះពានរង្វាន់ Best Startup Award នៅក្នុងកម្មវិធីពានរង្វាន់ខាងបច្ចេកវិទ្យា គមនាគមន៍ និងព័ត៌មានកម្ពុជាឆ្នាំ២០១៧ (CICTA)។ កញ្ញា នូ ចន្តារី ប្រធានគ្រប់គ្រងគម្រោងនៃកម្មវិធីទូរស័ព្ទ សុខក្រម នេះ បានផ្តល់បទសម្ភាសន៍ឲ្យនាង ទែន សុខស្រីនិត នៃ VOA អំពីតួនាទី និងសារៈប្រយោជន៍នៃកម្មវិធីទូរស័ព្ទនេះ។ សូមលោកអ្នកនាងស្តាប់បទសម្ភាសន៍នេះដូចតទៅ។