គ្រាប់ពូជនៃការផ្លាស់ប្តូរផ្តល់សេចក្តីសង្ឃឹមនៅក្នុងប្រទេសលីបង់
នៅខាងត្បូងក្រុង Aleppo ធ្លាប់មានមជ្ឈមណ្ឌលស្រាវជ្រាវមួយដែលកេរដំណែលកសិកម្មនៃប្រទេសស៊ីរី បានត្រូវរក្សាទុកដើម្បីជួយចិញ្ចឹមពិភពលោក។ មជ្ឈមណ្ឌលគ្រាប់ពូជនេះ ប្រហែលបានត្រូវបោះបង់ចោលដោយសារសង្គ្រាមស៊ីវិលនៅក្នុងប្រទេសស៊ីរី ក៏ប៉ុន្តែកិច្ចខិតខំប្រឹងប្រែងរបស់ពួកអ្នកវិទ្យាសាស្ត្រ និងក្រុមកសិករមានធ្វើតទៅទៀតនៅពេលនេះនៅក្នុងប្រទេសលីបង់ដែលនៅជិតខាងប្រទេសស៊ីរី។ ជាមួយការច្រូតកាត់ទើបតែមានធ្វើសម្រាប់ឆ្នាំនេះ ការងារនៅទីនោះមានសារៈសំខាន់ក្នុងការបន្ស៊ាំជាមួយការប្រែប្រួលអាកាសធាតុនៅទូទាំងពិភពលោកនិងកសាងវិស័យកសិកម្មនៃប្រទេសស៊ីរីជាថ្មីផងដែរ។ លោក John Owens រាយការណ៍ពីមជ្ឈមណ្ឌលអន្តរជាតិសមា្រប់ការស្រាវជ្រាវកសិកម្មក្នុងតំបន់ស្ងួត ហើយបាននិយាយជាមួយមនុស្សខ្លះក្នុងបណ្តាពួកជនដែលបានបោះបង់មជ្ឈមណ្ឌលគ្រាប់ពូជនៅក្នុងក្រុង Aleppo។ លោក ឈឹម សុមេធ ជូនសេចក្តីប្រែសម្រួល៕