ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

បទសម្ភាសន៍ VOA៖ បក្ស​ សម រង្ស៊ី​ គ្រោង​រៀបចំ​សមាជ​ប្ដូរ​ឈ្មោះ​គណបក្ស


ទាញ​យក​ពី​តំណភ្ជាប់​ដើម

ជាមួយ​នឹង​ការ​ធ្វើ​វិសោធនកម្ម​លើក​ទី២ ក្នុង​រយៈ​ពេល​មិន​ដល់​៦ខែ​ចុង​ក្រោយ​នេះ ​ច្បាប់​ស្ដីពី​គណបក្ស​​នយោបាយ​​បាន​​ឆ្លង​ផុត​រដ្ឋ​សភា ​និង​ព្រឹទ្ធ​សភា​កាល​ពី​សប្ដាហ៍​កន្លង​ទៅ ​ហើយ​អាច​នឹង​ចូល​ជា​ធរមាន​ក្នុង​ពេល​ក្រុម​ប្រឹក្សា​​ធម្មនុញ្ញ ​ផ្ដល់​ភ្លើង​ខៀវ ​និង​​មាន​ការ​ឡាយ​ព្រះហស្ថលេខា​ពី​ព្រះករុណា​ព្រះមហាក្សត្រ​កម្ពុជា។ ​ការ​កែ​កុន​ច្បាប់​មួយ​នេះ ​ត្រូវ​​បាន​​​អ្នក​​រិះ​គន់​​មើល​​ឃើញ​​ថា ​​មាន​​គោលដៅ​ផាត់​លោក ​សម ​រង្ស៊ី ​មេដឹកនាំ​ចលនា​នយោបាយ​ជំទាស់​ពីឆាក​នយោបាយ​​ដោយ​​មាន​​មាត្រា​​មួយ​​ចំនួន​​ឃាត់ឃាំង​​ទណ្ឌិត​​ ដែល​​ត្រូវ​​បាន​តុលាការ​កាត់​ទោស​ដូច​ជា​ លោក ​សម ​រង្ស៊ី ​មិន​ឱ្យ​ជាប់​ពាក់​ព័ន្ធ​​នឹង​​គណបក្ស​នយោបាយ​ណា​មួយ​ឡើយ។ ​គណបក្ស​សម រង្ស៊ី ​ដែល​បាន​ច្របាច់​បញ្ចូល​គ្នា​ជាមួយ​នឹង​គណបក្ស​សិទ្ធិ​​មនុស្ស​កាល​ពី​ឆ្នាំ​២០១២​ ដើម្បី​បង្កើត​គណបក្ស​សង្គ្រោះ​ជាតិ ​នៅ​​តែ​​បន្ត​​វត្ត​មាន​​រក្សា​កូតា​អាសនៈ​បក្ស​ជំទាស់​នៅ​ព្រឹទ្ធ​សភា ​​ហើយ​​បាន​​ធ្វើ​​ពហិការ​​មិន​​ចូល​​រួម​​សម័យ​​ប្រជុំ​​ពេញ​​អង្គ​​របស់​​សភា​​ជាន់​​ខ្ពស់​​កាល​​ពី​​ថ្ងៃ​​ចន្ទ​​ឡើយ។ ​​លោក ​ទាវ ​វណ្ណុល ​សមាជិក​ព្រឹទ្ធ​សភា ​និង​ជា​ប្រធាន​ស្ដីទី​គណបក្ស​សម រង្ស៊ី ​បាន​ផ្ដល់​កិច្ច​សម្ភាសន៍​ដាច់​ដោយ​ឡែក ​ជាមួយ​លោក​ អូន ឆេងប៉រ នៃ VOA និយាយ​ពី​អនាគត​គណបក្ស​កេរ​ដំណែល​មួយ​នេះ ​ក្រោយ​​ពេល​​​វិសោធន​​កម្ម​​ច្បាប់​​គណបក្ស​​នយោ​បាយ​​​ចូល​ជាធរ​មាន​ក្នុង​ពេល​ខាង​មុខ៕

កម្មវិធី​នីមួយៗ

មើល​វីដេអូ​ទាំង​អស់
XS
SM
MD
LG