ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

កសិករ​នៅ​រដ្ឋ Pennsylvania ភ័យខ្លាច​ពីការ​ខ្វះកម្លាំង​ពល​កម្ម​ដោយសារ ការបង្ក្រាប​ជន​អន្តោប្រវេសន៍


ទាញ​យក​ពី​តំណភ្ជាប់​ដើម

ដូចទី​កន្លែង​ផ្សេង​ទៀត​នៅ​ក្នុង​សហរដ្ឋ​អាមេរិកដែរ កសិករ​និង​អ្នកដាំ​ផ្លែឈើ​នៅ​ក្នុង​រដ្ឋ Pennsylvania ពឹង​ផ្អែក​យ៉ាង​ខ្លាំង​លើ​ជន​អន្តោ​ប្រវេសន៍ ជាពិសេស​ជនជាតិ Hispanic ឲ្យ​មើលថែ​កសិដ្ឋាន​និង​ប្រមូល​កសិផល។ ពួកគេ​ភាគ​ច្រើន​បាន​ចូល​ក្នុង​សហរដ្ឋ​អាមេរិក​ដោយ​ខុស​ច្បាប់ ក៏ប៉ុន្តែ​បាន​តាំង​ទីលំនៅ​នៅ​ក្នុង​សហគមន៍​ដាច់​ស្រយាល​នានា​ទូទាំង​ប្រទេស ចិញ្ចឹម​គ្រួសារ គ្រាដែល​ធ្វើការ​នៅ​កសិដ្ឋាន ហើយ​នឹង​បង់​ពន្ធ​ដែល​ដក​ចេញ​ពី​ប្រាក់ខែ​របស់​ខ្លួន​ដោយ​និយោជក​ដែល​អនុវត្តន៍​ទៅ​តាម​ច្បាប់​ជួល​មនុស្ស​ធ្វើការ​របស់​សហព័ន្ធ។ ក៏ប៉ុន្តែ ការបង្កើន​ការពង្រឹង​ច្បាប់​អន្តោប្រវេសន៍​ដោយ​រដ្ឋបាល​របស់​លោក​ត្រាំ កំពុង​គំរាម​កំហែង​របៀបរស់​នៅ​នេះ នេះ​បើ​តាម​សម្តី​របស់​កសិករ និង​អ្នក​ផលិត​ម្ហូប​អាហារ​ដែល​ភ័យខ្លាច​ថា ពួកគេ​នឹង​មិនមាន​កម្មករ​គ្រប់គ្រាន់​ដើម្បី​ធ្វើការងារ​ឲ្យ​ខ្លួន។ លោក Bill Rodgers អ្នក​យក​ព័ត៌មាន​របស់ VOA រាយការណ៍​ពី​សង្កាត់ Adams នៅ​ភាគ​អាគ្នេយ៍​រដ្ឋ Pennsylvania។ លោក ជឹង ប៉ូជីន ជូន​សេចក្តី​ប្រែសម្រួល៕

កម្មវិធី​នីមួយៗ

មើល​វីដេអូ​ទាំង​អស់
XS
SM
MD
LG