បទសម្ភាសន៍ VOA៖ អ្នកជំនាញបារម្ភនឹងការធ្លាក់ចុះសេរីភាពសារព័ត៌មាននៅកម្ពុជានិងក្នុងតំបន់
កាលពីចុងខែមេសាកន្លងទៅ អង្គការអ្នកសារព័ត៌មានគ្មានព្រំដែន (Reporters Without Borders) ដែលមានមូលដ្ឋានក្នុងប្រទេសបារាំង បានចេញផ្សាយសន្ទស្សន៍សកលស្ដីពីសេរីភាពសារព័ត៌មានឆ្នាំ២០១៧ ដែលក្នុងនោះបង្ហាញថា សេរីភាពសារព័ត៌មានក្នុងតំបន់អាស៊ីអាគ្នេយ៍ មានស្ថានភាពអាក្រក់ជាងគេ។ ហើយប្រទេសកម្ពុជា បានធ្លាក់ចំណាត់ថ្នាក់ចំនួនបួនលេខ ដល់លេខរៀងទី១៣២ ក្នុងចំណោមប្រទេសជិត១៨០ដែលត្រូវបានសិក្សា។ នៅក្នុងការប្រារព្ធទិវាសេរីភាពសារព័ត៌មាន ក្នុងទីក្រុងហ្សាកាតា នៃប្រទេសឥណ្ឌូនេស៊ី កាលពីសប្តាហ៍មុន កញ្ញា ហ៊ាន សុជាតា នៃ VOA បានសម្ភាសជាមួយ អ្នកនាង Sophie Busson ប្រធានផ្នែកតស៊ូមតិប្រចាំតំបន់អាស៊ីប៉ាស៊ីហ្វិក នៃអង្គការអ្នកសារព័ត៌មានគ្មានព្រំដែន អំពីបរិយាកាសនៃសេរីភាពសារព័ត៌មាននៅកម្ពុជា និងប្រទេសក្នុងតំបន់អាស៊ីអាគ្នេយ៍។ សូមលោកអ្នកនាងស្តាប់បទសម្ភាសន៍នេះជាភាសាខ្មែរទាំងស្រុងដូចតទៅ៕