បទសម្ភាសន៍ VOA៖ ពលករចំណាកស្រុកអាចជួបឧបសគ្គពេលមកបោះឆ្នោត ប៉ុន្តែគ.ជ.បថាហួសពីដែនសមត្ថកិច្ចខ្លួន
សកម្មជនសិទ្ធិពលករមើលឃើញថា ពលករចំណាកស្រុកមួយចំនួននៅប្រទេសថៃអាចប្រឈមនឹងការលំបាកក្នុងការវិលត្រឡប់មកចូលរួមបោះឆ្នោតឃុំ-សង្កាត់ នៅថ្ងៃអាទិត្យទី៤ ខែមិថុនាខាងមុខដោយសារការធ្វើដំណើរឆ្លងកាត់ព្រំដែនមានភាពស្មុគស្មាញ និងការពិបាកក្នុងការសុំច្បាប់ពីថៅកែរោងចក្រ។ ពួកគេសុំឱ្យមានអន្តរាគមន៍ពីរដ្ឋាភិបាល និងគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ដើម្បីជួយសម្រួលដល់ពលករទាំងនោះ។ ប៉ុន្តែគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតយល់ឃើញថា កិច្ចការនេះហួសពីដែនសមត្ថកិច្ចរបស់ខ្លួន ដែលធ្វើការងារបច្ចេកទេស និងមិនមានការរៀបចំពិសេសណាមួយសម្រាប់ពួកគេ ខុសពីអ្នកបោះឆ្នោតដទៃទៀតទេ។ លោកម៉ែន គឹមសេង នៃវីអូអេ បានសម្ភាសលោកហង្ស ពុទ្ធា អ្នកនាំពាក្យនៃគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត។ សូមលោកអ្នកស្តាប់បទសម្ភាសន៍នេះទាំងស្រុងដូចតទៅ៕