បទសម្ភាសន៍ VOA៖ មេបញ្ជាការទ័ពជើងទឹកខ្មែរ-អាមេរិកាំងថ្មីប្តេជ្ញារក្សាកិត្តិយសសហគមន៍ខ្មែរ
លោក ចាប សុគន្ធា បាននាំកិត្តិយសដល់ក្រុមគ្រួសារ និងសហគមន៍ខ្មែរ នៅពេលដែលលោកត្រូវបានដំឡើងឋានៈជាមេបញ្ជាការក្នុងអង្គភាពបម្រុងនៃកងទ័ពជើងទឹកសហរដ្ឋអាមេរិក កាលពីខែមករា ឆ្នាំ២០១៧នេះ។ ឱពុករបស់លោក ចាប សុគន្ធា គឺលោក ចាប គង់ អតីតអ្នកការទូតខ្មែរ ដែលបានភៀសខ្លួនមករស់នៅសហរដ្ឋអាមេរិក ដោយសារការឡើងកាន់អំណាចនៃរបបខ្មែរក្រហមអាចសំឡឹងមើលនូវសមិទ្ធិផលរយៈពេល៤២ឆ្នាំ ប្រកបដោយក្តីមោទនភាពបាន។ លោកម៉ែន គឹមសេង នៃវីអូអេ បានសម្ភាសលោកមេបញ្ជាការ ចាប សុគន្ធា តាមទូរស័ព្ទ។ សូមលោកអ្នកស្តាប់បទសម្ភាសន៍នេះដូចតទៅ៕