បទសម្ភាសន៍VOA៖ អង្គការក្រៅរដ្ឋាភិបាល បារម្ភចំពោះការកាត់ជំនួយអន្តរជាតិរបស់អាមេរិក
ខណៈដែលអង្គការទិន្នន័យអំពីការអភិវឌ្ឍ កំពុងព្យាយាមពង្រីកវិសាលភាពរបស់ខ្លួនក្នុងការចែករំលែកព័ត៌មានអំពីការអភិវឌ្ឍនានានៅក្នុងប្រទេសជាប់អាងទន្លេមេគង្គ អង្គការក្រៅរដ្ឋាភិបាលមួយនេះ បានបង្ហាញការព្រួយបារម្ភចំពោះសំណើរកាត់ជំនួយបរទេសរបស់អាមេរិក ក្រោមរដ្ឋការថ្មីដែលដឹកនាំដោយលោកប្រធានាធិបតី ដូណាល់ ត្រាំ។ លោក សាយ មុន្នី នៃ VOA បានសម្ភាសន៍លោក ធី ទ្រី នាយកប្រតិបត្តិនៃអង្គការទិន្នន័យអំពីការអភិវឌ្ឍ ជុំវិញបញ្ហានេះ នៅពេលដែលលោកបំពេញទស្សនកិច្ចនៅសហរដ្ឋអាមេរិក កាលពីខែមីនា៕