ក្រុមសហការីខាងគណបក្សសាធារណរដ្ឋ នឹងបានភ្លក់រសជាតិអាហារថ្មី នៅក្នុងរដ្ឋធានីវ៉ាស៊ីតោន
រាប់ចាប់តាំងពីភ្ញៀវទេសចរអន្តរជាតិរហូតដល់បុគ្គលិករដ្ឋាភិបាលសហព័ន្ធ ពួកគេសុទ្ធតែរំពឹងថា នៅពេលដែលមានការផ្លាស់ប្តូររដ្ឋបាលថ្មី នោះនឹងមានការផ្លាស់ប្តូររបៀបរស់នៅក្នុងរដ្ឋធានីវ៉ាស៊ីនតោនដែរ។ សម្រាប់ភោជនីយដ្ឋាននៅក្នុងតំបន់ក៏ដូចគ្នាដែរ ខណៈដែលបុគ្គលិកជំនួយការខាងគណបក្សសាធារណរដ្ឋចូលមករស់នៅក្នុងរដ្ឋធានីវ៉ាស៊ីនតោន ភោជនីយដ្ឋាននានាចាប់ផ្តើមស្គាល់ភ្ញៀវថ្មីរបស់ខ្លួន។ អ្នកស្រី Anush Avetisyan នៃ VOA រាយការណ៍អំពីរឿងនេះពីរដ្ឋធានីវ៉ាស៊ីនតោន។ អ្នកស្រី ស៊ូ ពេជ្រចិន្តា ជូនសេចក្តីប្រែសម្រួល៕