បទសម្ភាសន៍ VOA៖ អ្នកតំណាងរាស្រ្តថាខេត្តពោធិ៍សាត់ធ្លាប់សម្បូរព្រៃឈើតែពលរដ្ឋខ្វះផ្ទះឈើរស់នៅ
អ្នកតំណាងរាស្រ្តមកពីគណបក្សសង្គ្រោះជាតិថា ធនធានធម្មជាតិនៅខេត្តពោធិ៍សាត់ ត្រូវបានធ្វើអាជីវកម្មមិនត្រឹមត្រូវ។ រីឯសកម្មជននៅថ្នាក់មូលដ្ឋាន និងអ្នកតំណាងរាស្ត្រនៃគណបក្សប្រឆាំងប្រចាំនៅខេត្តពោធិ៍សាត់ ក៏បានថ្លែងពីការលំបាកក្នុងការតាមដានការងារនៅក្នុងខេត្ត ដោយសារមានការរើសអើងចំពោះសមាជិកក្រុមប្រឹក្សាឃុំ-សង្កាត់ និងអ្នកតំណាងរាស្រ្តផងដែរ។ ប៉ុន្តែពួកគេត្រូវជម្នះនឹងការរើសអើងនេះដើម្បីដោះស្រាយការលំបាក និងការរំលោភបំពាននានាដែលពលរដ្ឋមូលដ្ឋានកំពុងជួបប្រទះ។ គណបក្សប្រឆាំងមិនឈ្នះបានតំណែងមេឃុំ និងចៅសង្កាត់ក្នុងការបោះឆ្នោតឆ្នាំ២០១២ទេ ប៉ុន្តែសម្រាប់ការបោះឆ្នោតឃុំ-សង្កាត់ខាងមុខនេះ ពួកគេអះអាងថានឹងខិតខំយកជ័យជម្នះលើគណបក្សកាន់អំណាច។ សូមលោកអ្នកស្តាប់បទសម្ភាសន៍រវាងលោកម៉ែន គឹមសេង នៃវីអូអេជាមួយនឹងលោកងឹម ញ៉េង អ្នកតំណាងរាស្ត្រនៃគណបក្សសង្គ្រោះជាតិប្រចាំមណ្ឌលពោធិ៍សាត់ដូចតទៅ៕