បទសម្ភាសន៍VOA៖ និស្សិតស្រីខ្មែរ ជំរុញយុវតីនៅតាមជនបទ ឲ្យប្រឹងប្រែងរៀនឲ្យពូកែ ដើម្បីជោគជ័យ
និស្សិតស្រីខ្មែរមួយក្រុមមកពីអង្គការមូលនិធិ Harpswell Foundation ក្នុងប្រទេសកម្ពុជា កំពុងចូលរួមក្នុងកម្មវិធីផ្លាស់ប្ដូរការសិក្សារយៈពេលមួយឆ្នាំនៅតាមសាកលវិទ្យាល័យមួយចំនួនក្នុងសហរដ្ឋអាមេរិក ដើម្បីពង្រឹងនិងពង្រីកចំណេះដឹងបន្ថែមលើមុខជំនាញផ្សេងៗគ្នារបស់ពួកគេ ក្នុងគោលដៅនាំយកចំណេះដឹងនិងបទពិសោធន៍ថ្មីពីសហរដ្ឋអាមេរិក ទៅចូលរួមអភិវឌ្ឍប្រទេសកម្ពុជាវិញ។ នេះ ជាបទសម្ភាសន៍រវាងលោក សាយ មុន្នីនៃVOA ជាមួយកញ្ញា ឈឿម ពិសី និស្សិតផ្នែកស្ថាបត្យកម្មនៃវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា ដែលកំពុងសិក្សានៅសកលវិទ្យាល័យ Christian Brothers University ក្នុងរដ្ឋ Tennessee៕