ការវះកាត់មានតម្លៃថ្លៃ នាំឲ្យពលរដ្ឋអាមេរិកាំងទៅទទួលការព្យាបាលនៅឯក្រៅប្រទេស
អ្នកជំងឺ១១លាននាក់នៅទូទាំងពិភពលោកធ្វើដំណើរទៅកាន់ប្រទេសផ្សេងៗដើម្បីទទួលការវះកាត់។ ទោះជានៅសហរដ្ឋអាមេរិកមានបច្ចេកវិទ្យាទំនើបក្នុងការវះកាត់ក៏ដោយ ក៏ពលរដ្ឋអាមេរិកាំងមួយចំនួនសុខចិត្តចេញទៅទទួលការវះកាត់នៅក្រៅប្រទេស ពីព្រោះតែការវះកាត់នៅអាមេរិកមានតម្លៃថ្លៃ រីឯពលរដ្ឋនៅប្រទេសផ្សេងៗទៀត ចេញទៅទទួលការវះកាត់នៅប្រទេសផ្សេង ដោយសារតែកង្វះការព្យាបាលផ្នែកវេជ្ជសាស្រ្តនៅក្នុងប្រទេសរបស់ពួកគេ។ ការចំណាយទៅលើការព្យាបាលនៅក្រៅប្រទេសនេះ មានតម្លៃ ៤រយ ៣៩ ពាន់លានដុល្លារ។ លោក Arturo Martinez នៃ VOA រាយការណ៍ពីក្រុង Los Angeles ហើយលោក ឈឹម សុមេធ ជូនសេចក្តីប្រែសម្រួល៕