ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

បទសម្ភាសន៍ VOA៖ និស្សិត​ Harpswell ថា ការ​ផ្តល់​ឱកាស​ដល់​ស្ត្រី​ឲ្យ​ទទួល​បាន​ការ​អប់រំ​ខ្ពស់​គឺ​ជា​ការ​ជួយ​អភិវឌ្ឍ​ប្រទេស​ជាតិ


ទាញ​យក​ពី​តំណភ្ជាប់​ដើម

ថ្វីដ្បិត​តែ​ជា​អ្នក​រស់នៅ​ជនបទ​ក៏​ពិត​មែន ក៏​កញ្ញា ប៊ុត ស្រីនិច្ច ​វ័យ​២២​ឆ្នាំ គឺ​ជា​និស្សិត​ម្នាក់​មិន​រុញរា និង​តែង​តែ​មាន​មហ្ឆិចតា​ចង់​សិក្សា​ឲ្យ​បាន​ខ្ពង់ខ្ពស់។ ក្រោយ​ពី​បញ្ចប់​ថ្នាក់​បរិញ្ញាបត្រ​ផ្នែក​វិទ្យាសាស្រ្ត​សេដ្ឋកិច្ច​នៅ​កម្ពុជា​តាមរយៈ​កម្មវិធី​អាហារូបករណ៍ Harpswell រួច​មក និស្សិត​មក​ពី​ខេត្ត​បាត់ដំបង​រូប​នេះ​ក៏​បន្ត​ទទួល​បាន​អាហារូបករណ៍​ក្នុង​កម្មវិធី​ដដែល​ដើម្បី​ទៅ​សិក្សា​នៅ​សហរដ្ឋ​អាមេរិក​រយៈពេល​មួយ​ឆ្នាំ​ថែម​ទៀត។ បច្ចុប្បន្ន​នេះ កញ្ញា ស្រីនិច្ច កំពុង​សិក្សា​នៅ​សាកលវិទ្យាល័យ Christian Brothers University ក្នុង​រដ្ឋ Tennessee។ ​កាល​ពី​ដើម​ខែ​មករា​នេះ កញ្ញា​បាន​អញ្ជើញ​មក​ដល់​បន្ទប់​ផ្សាយ​របស់​ VOA​ ក្នុង​រដ្ឋធានី Washington ដើម្បី​ផ្តល់​បទសម្ភាសន៍​អំពី​ការ​ផ្តល់​ឱកាស​ដល់​ស្រ្តី​ឲ្យ​ទទួល​បាន​ការអប់រំ​ខ្ពស់​គឺ​ជា​ការជួយ​អភិវឌ្ឍ​ប្រទេស​ជាតិ។ សូម​លោក​អ្នក​ស្តាប់​បទសម្ភាសន៍​រវាងនាង ហុង ចិន្តា នៃ VOA ជាមួយ​កញ្ញា ប៊ុត ស្រីនិច្ច ដូច​ត​ទៅ៕

កម្មវិធី​នីមួយៗ

មើល​វីដេអូ​ទាំង​អស់
XS
SM
MD
LG