បញ្ហាគុណភាពស្រូវសាលីរបស់រុស្សី មានការកើនឡើង
ទោះបីជាសេដ្ឋកិច្ចកំពុងជួបបញ្ហា វិស័យកសិកម្មនៅរុស្ស៊ីបច្ចុប្បន្នឈានមុខប្រទេសកាណាដា និងសហរដ្ឋអាមេរិកក្នុងការនាំចេញស្រូវសាលី និងបានក្លាយជាអ្នកផ្គត់ផ្គង់ធាតុផ្សំសម្រាប់ធ្វើនំប៉័ងធំជាងគេបង្អស់ក្នុងពិភពលោក។ ប៉ុន្តែកំណើនបរិមាណនាំចេញស្រូវសាលីដ៏មហាសាលនេះ ត្រូវបានអមដោយការធ្លាក់ចុះនូវគុណភាពនៃការផលិតផងដែរ។ នៅក្នុងប្រទេសរុស្ស៊ី ពលរដ្ឋមួយចំនួនសម្ដែងការបារម្ភថា ស្រូវសាលីសម្រាប់ធ្វើជាចំណីសត្វ ត្រូវបានគេយកមកធ្វើនំប៉័ងឲ្យមនុស្សបរិភោគ។ លោក Daniel Schearf រាយការណ៍រឿងនេះ ពីទីក្រុងមូស្គូ។ លោក សឿន វឌ្ឍនា ជូនសេចក្ដីប្រែសម្រួល៕