ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

អគ្គលេខាធិការ​អង្គការ OPEC ព្រមាន​ថា ការធ្លាក់​ចុះ​ឧស្សាហកម្ម​ប្រេង​ប៉ះពាល់​សហគមន៍​សាកលលោក


ទាញ​យក​ពី​តំណភ្ជាប់​ដើម

តម្លៃ​ប្រេង​បាន​ធ្លាក់​ចុះ​ម្តង​ទៀត បន្ទាប់ពី​ការឡើង​ថ្លៃ​កាលពី​ពេល​ថ្មី​ៗ​នេះ​នៅ​ពេល​ដែល​តម្លៃ​ប្រេង​បាន​ឡើង​ដល់​ប្រហែល​៥៦​ដុល្លា​ក្នុង​មួយ​ធុង ដែល​ជា​តម្លៃ​ខ្ពស់​បំផុត​នៅ​ក្នុង​រយៈ​ពេល​១៨​ខែ។ តម្លៃ​ប្រេង​ឆៅ​បាន​ឡើង​ថ្លៃ​បន្ទាប់ពី​អង្គការ OPEC (អង្គការ​របស់​ប្រទេស​នាំ​ប្រេង​ចេញ​ទៅ​ក្រៅ​ប្រទេស) បាន​ធ្វើ​កិច្ចព្រម​ព្រៀង​ជាមួយ​ប្រទេស​ដែល​ស្ថិត​នៅ​ខាង​ក្រៅ​អង្គការ​នេះ ដើម្បី​កាត់​បន្ថយ​រួម​គ្នា​នូវ​ទិន្នផល​ដើម្បី​ទប់​ស្កាត់​ការផ្គត់ផ្គង់​ច្រើន​ហួស​នៅ​លើ​សាកលលោក។ តម្លៃ​ប្រេង​បាន​ធ្លាក់​ចុះ​កាល​ពី​ថ្ងៃ​ពុធ​នៅ​ពេល​ដែល​មាន​សេចក្តី​រាយការណ៍​ពី​ការ​កើន​ឡើង​នៅ​ក្នុង​បញ្ជី​សារពើភ័ណ្ឌ​ប្រេងឆៅ​នៅ​ក្នុង​សហរដ្ឋ​អាមេរិក។ មាន​ការព្រួយ​កង្វល់​ថា ការផ្គត់ផ្គង់​ប្រេង​លើស​ចំនួន ហើយ​នឹង​ប្រាក់​ដុល្លារ​កាន់​តែឡើង​ថ្លៃ​អាច​នាំ​ឲ្យ​មានការ​ធ្លាក់​ចុះ​តម្លៃ​ប្រេងឆៅ​ម្តង​ទៀត។ VOA បាន​ធ្វើ​ការ​ពិភាក្សា​ពី​ស្ថានភាព​ប្រេង​សាកល​លោក​ជាមួយ​លោក Mohammad Sanusi Barkindo អគ្គលេខា​ធិការ​របស់​អង្គការ OPEC ។ អ្នកស្រី Zlatica Hoke រាយការណ៍​អំពី​រឿង​នេះ។ លោក ជឹង ប៉ូជីន ជូន​សេចក្តី​ប្រែសម្រួល៕

កម្មវិធី​នីមួយៗ

មើល​វីដេអូ​ទាំង​អស់
XS
SM
MD
LG