វេជ្ជបណ្ឌិតកំពូលៗនៅសហរដ្ឋអាមេរិកអំពាវនាវឲ្យមានវិធានការថ្មីក្នុងការព្យាបាលអ្នកញៀនថ្នាំញៀន
របាយការណ៍ថ្មីមួយដែលត្រូវបានចេញផ្សាយនៅថ្ងៃទី ១៧ ខែវិច្ឆិកា កន្លងទៅនេះ ដោយអ្នកនាំពាក្យសុខភាពសាធារណៈរបស់សហរដ្ឋអាមេរិក ផ្តោតទៅលើបញ្ហាប្រើឱសថមិនបានត្រឹមត្រូវនៅសហរដ្ឋអាមេរិក។ នៅក្នុងរបាយការណ៍ដែលមានចំណងជើងថា «ការប្រឈមនឹងការញៀនថ្នាំនៅសហរដ្ឋអាមេរិក» លោកវេជ្ជបណ្ឌិត Vivek Murphy បានហៅបញ្ហាញៀនថ្នាំនេះ ថាជាវិបត្តិសុខភាពសាធារណៈដ៏ខ្លាំងបំផុតមួយនៅក្នុងពេលបច្ចុប្បន្ននេះ។ អ្នកស្រី Faith Lapidus នៃ VOA រាយការណ៍អំពីរឿងនេះពីរដ្ឋធានីវ៉ាស៊ីនតោន។ ហើយ អ្នកស្រី លី ម៉ូរីវ៉ាន់ ជូនសេចក្តីប្រែសម្រួល៕