ភាពយន្តសម្រាប់រដូវកាលឈប់សម្រាកមានបញ្ចូលតន្ត្រី មនោសញ្ចេតនា រូបភាពប្រឌិត និង Star Wars វគ្គថ្មី
រដូវកាលឈប់សម្រាកនេះមានខ្សែភាពយន្តថ្មីៗ ជាច្រើនសម្រាប់អ្នកដែលចង់មើលភាពយន្តនៅថ្ងៃទាំងនោះ។ ភាពយន្តទាំងនោះផលិតឡើង ដោយមានរូបភាពប្រឌិតបែប Hollywood មានតារាសម្ដែងកំពូលៗ រន្ធត់ បាញ់ប្រហារ និងបែបមនោសញ្ចេតនា។ ភាពយន្តមួយចំនួនក្នុងចំណោមនោះ នឹងប្រកួតយកពានរង្វាន់ ក្រោយបុណ្យចូលឆ្នាំសកលផងដែរ។ សូមជម្រាបជូនថា បញ្ជីចំណងជើងភាពយន្តនេះ មានតែភាពយន្តដែលកំពុងចាក់បញ្ចាំងនៅរោងភាពយន្តខ្លះតែប៉ុណ្ណោះ ហើយជាភាពយន្តរបស់ផលិតកម្មធំៗ ដែលហ៊ានប្រថុយប្រថាន និងទាក់ទាញ។ យើងនឹងបង្ហាញជូននូវខ្សែភាពយន្តដែលសាកសមនឹងទទួលបានពានរង្វាន់ធំៗនៅពេលក្រោយ។ អ្នកស្រី Penelope Poulou នៃ VOA រាយការណ៍អំពីរឿងនេះ។ ហើយ នាង ហុង ចិន្តា ជូនសេចក្ដីប្រែសម្រួល៕