ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

បទសម្ភាសន៍ VOA ជាមួយ​លោក​ស្រី Sharon May អ្នក​និពន្ធ​សៀវភៅ «In​ the​ Shadow ​of ​Angkor»


ទាញ​យក​ពី​តំណភ្ជាប់​ដើម

លោកស្រី ​Sharon ​May គឺ​ជា​អ្នក​និពន្ធ ​និង ​ការី​និពន្ធ​ជនជាតិ​អាមេរិកាំង​ដែល​ថត​រូប​ជំរុំ​ជន​ភៀស​ខ្លួន​នៅ​ប្រទេស​កម្ពុជា​​ក្នុង​ឆ្នាំ​១៩៨៥។ បទ​ពិសោធន៍​របស់​លោក​ស្រី​នៅ​ប្រទេស​កម្ពុជា​នា​ពេល​នោះ​បាន​ធ្វើ​ឲ្យ​លោក​ស្រី​ចង​ចាំ​មិន​ភ្លេច។ ដោយ​សារ​តែ​បទ​ពិសោធន៍​នោះ លោក​ស្រី​​បាន​​ចង​ក្រង​​​សៀវភៅ​​មួយក្បាល​​ដែល​​មាន​​ចំណងជើង​​ថា «In​ the​ Shadow ​of ​Angkor» ដែល​មាន​ន័យ​ថា​៖ «នៅ​ក្នុង​ស្រមោល​នៃ​ប្រាសាទ​អង្គរ»។សៀវភៅ​នេះ​កើត​ឡើង​ពី​ ការ​ប្រមូល​ផ្ដុំ​អត្ថបទ​​ ប្រលោមលោក​ កំណាព្យ ​​ស្គ្រីប រឿង ខ្លីៗ​របស់​អ្នក​និពន្ធ​ល្បី​ឈ្មោះ​មួយចំនួន​ដែល​នៅ​រស់រាន​មាន​ជីវិត​ពី​សម័យ​ខ្មែរ​ក្រហម។ សៀវភៅ​នេះ​ត្រូវ​បាន​បោះពុម្ព​ផ្សាយ​នៅ​ក្នុង​ឆ្នាំ​ ២០០៤ បន្ទាប់​ពី​អ្នក​និពន្ធ​និង ការីនិពន្ធ​រូប​នេះ​ធ្វើ​ដំណើរ​ទៅវិញ​ទៅ​មក​រវាង​ប្រទេស​កម្ពុជា​និង​សហរដ្ឋអាមេរិក​ដើម្បី ចងក្រង​សៀវភៅ​នេះ។ ឥឡូវនេះ​ លោក​ស្រី​កំពុង​ធ្វើ​ការ​លើ​សៀវភៅ​ថ្មី​មួយ​ទៀត​ដែល​ភាគ​ច្រើន​ជា​ស្នាដៃ​របស់​យុវជន​កម្ពុជា។ លោក​ស្រី​​ Sharon ​May បាន​និយាយ​ជាមួយ​កញ្ញា​​ផន​​បុប្ផា​នៃ​វីអូអេ ​អំពី​បទពិសោធន៍​របស់​លោកស្រី​នៅ​ពេល​លោក​ស្រី​​នៅ​ប្រទេស​​កម្ពុជា​និង​អំពី​សៀវភៅ​ថ្មី​របស់​លោក​ស្រី​ដែល​លោក​ស្រី​គ្រោង​នឹង​ចេញ​ផ្សាយ​នៅ​ឆ្នាំ ​២០១៨ ខាង​មុខ​នេះ៕

កម្មវិធី​នីមួយៗ

មើល​វីដេអូ​ទាំង​អស់
XS
SM
MD
LG