បទសម្ភាសន៍ VOA៖ ខ្មែរអាមេរិកាំងថាជំនាញ STEM ចាំបាច់សម្រាប់វិស័យបច្ចេកវិទ្យាជាន់ខ្ពស់របស់កម្ពុជា
វិស័យបច្ចេកវិទ្យារបស់កម្ពុជាបានរីកចម្រើនគួរឲ្យកត់សម្គាល់នៅក្នុងប៉ុន្មានឆ្នាំចុងក្រោយនេះ ដោយត្រូវគេប៉ាន់ស្មានថាវិស័យនេះមានទំហំប្រមាណ៨០០លានដុល្លារនិងផ្តល់ការងារដល់អ្នកជំនាញ IT ចំនួន៣០.០០០នាក់។ ប៉ុន្តែដើម្បីបំពេញតម្រូវការធនធានមនុស្សសម្រាប់វិស័យបច្ចេកវិទ្យាដែលនឹងកើនឡើងនេះ កម្ពុជាត្រូវវិនិយោគខ្លាំងទៅក្នុងកម្មវិធីអប់រំនិងការងារជំនាញវិទ្យាសាស្ត្រ បច្ចេកវិទ្យា វិស្វកម្ម និងគណិតវិទ្យា ឬហៅកាត់ថា STEM។ នេះបើតាមប្រសាសន៍របស់លោក Allen Dogson Tan នាយកគ្រប់គ្រងនៃអង្គការ STEM Cambodia ដែលជាអង្គការថ្មីមួយដែលមានគោលដៅធ្វើឲ្យប្រសើរនូវជំនាញ STEM នៅកម្ពុជា។ អង្គការនេះបានចាប់ដៃគូជាមួយក្រុមហ៊ុន Microsoft ដើម្បីផ្តល់ការបណ្តុះបណ្តាលដល់យុវជនកម្ពុជា។ លោក សឹង សុផាត នៃ VOA បានសាកសួរលោក Allen Tan នៅរដ្ឋធានីវ៉ាស៊ីនតោនអំពីយុទ្ធសាស្ត្ររបស់អង្គការ STEM Cambodia មហោស្រពវិទ្យាសាស្ត្រ និងតួនាទីពលរដ្ឋខ្មែរអាមេរិកាំងនៅក្នុងការជំរុញវិស័យបច្ចេកវិទ្យានៅកម្ពុជា។