បទសម្ភាសន៍ VOA៖ លោកសម រង្ស៊ី ថាច្បាប់អាមេរិកដាក់ទណ្ឌកម្មអ្នករំលោភសិទ្ធិមនុស្សធ្វើឲ្យមន្ត្រីកម្ពុជាភ័យ
មេដឹកនាំគណបក្សសង្គ្រោះជាតិគឺ លោក សម រង្ស៊ី គាំទ្រច្បាប់សហរដ្ឋអាមេរិកទាក់ទងនឹងសិទ្ធិមនុស្សពិភពលោក ដែលដាក់ទណ្ឌកម្មលើរដ្ឋាភិបាលបរទេស និងបុគ្គលរំលោភសិទ្ធិមនុស្ស។ ច្បាប់ Magnitsky Act ដែលបានអនុម័តដោយសភាអាមេរិកាំងកាលពីថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០១៦នេះ អាចមានសិទ្ធិដាក់ទណ្ឌកម្ម ដូចជាបង្កកទ្រព្យសម្បត្តិ មិនផ្តល់ទិដ្ឋាការ ចំណាត់ការតុលាការអន្តរជាតិដល់រដ្ឋាភិបាល និងបុគ្គលក្នុងពិភពលោកដែលពាក់ព័ន្ធនឹងអំពើរំលោភសិទ្ធិមនុស្ស និងពុករលួយ ដោយក្នុងនោះរួមទាំងអ្នកនៅប្រទេសកម្ពុជាផងដែរ។ លោក សុខ ខេមរា នៃ VOAនៅរដ្ឋធានីវ៉ាស៊ីនតោន បានសម្ភាសលោក សម រង្ស៊ី កាលពីថ្ងៃពុធអំពីរឿងនេះ និងរឿងរ៉ាវថ្មីៗទៀត។ សូមស្តាប់កិច្ចសម្ភាសន៍ទាំងស្រុងដូចតទៅ៕