បទសម្ភាសន៍ VOA៖ អ្នកកាសែតខ្មែរចេញផ្សាយសៀវភៅថ្មីឧទ្ទិសដល់លោកកែម ឡី
អ្នកកាសែតខ្មែរម្នាក់ កាលពីពេលថ្មីៗនេះ បានចេញផ្សាយសៀវភៅថ្មីមួយដែលមានចំណងជើងថា«គ្រូធំ»គឺរយៈពេល៥ខែក្រោយពីឃាតកម្មបាញ់សម្លាប់លោកបណ្ឌិត កែម ឡី នៅរាជធានីភ្នំពេញកាលពីថ្ងៃទី១០ ខែកក្កដាកន្លងមកនេះ។ លោក សាយ មុន្នី នៃ VOA បានសម្ភាសលោក វណ្ណ វិចារ ដែលបាននិពន្ធសៀវភៅនេះ ហើយរាយការណ៍ថា អ្នកនិពន្ធចង់ឧទ្ទិសស្នាដៃនេះដល់វិញ្ញាណក្ខន្ធលោក កែម ឡី អ្នកវិភាគសង្គមនិងនយោបាយដ៏លេចធ្លោ និងដើម្បីរក្សាគំនិតនិងការវិភាគស៊ីជម្រៅរបស់លោកឲ្យនៅស្ថិតស្ថេរក្នុងដួងចិត្តប្រជាពលរដ្ឋខ្មែរទូទៅជារៀងរហូត។ សូមលោកអ្នកស្ដាប់បទសម្ភាសន៍រវាងលោក សាយ មុន្នី និងលោក វណ្ណ វិចារ យកព័ត៌មានឲ្យទូរទស្សន៍ CNC អំពីសៀវភៅថ្មីរបស់លោកដូចតទៅ៕