រឿងរ៉ាវជនភៀសខ្លួនភ្ជាប់ទំនាក់ទំនងជនជាតិស៊ីរីជាមួយអ្នកផ្ដល់កន្លែងស្នាក់នៅដល់ពួកគេ
ខណៈពេលដែលប្រទេសក្រិកប្រឹងប្រែងដោះស្រាយបញ្ហាជនភៀសខ្លួននៅក្នុងទឹកដីរបស់ខ្លួន អ្នកខ្លះមានវិធានការបន្ថែមក្នុងការជួយជនភៀសខ្លួនទាំងនោះ។ សម្រាប់បុរសម្នាក់ដែលផ្ដល់កន្លែងស្នាក់នៅក្នុងផ្ទះរបស់ខ្លួនដល់ជនជាតិស៊ីរីមួយគ្រួសាររស់នៅ រឿងរ៉ាវរបស់ជនភៀសខ្លួន គឺជារឿងរ៉ាវមួយដែលធ្វើឲ្យបុរសនេះ មានអារម្មណ៍រំភើបក្ដុកក្ដួលខ្លាំងបំផុត។ លោក John Owens នៃ VOA បានទៅជួបជនជាតិស៊ីរីមួយគ្រួសារនោះ និងម្ចាស់ផ្ទះដែលផ្ដល់កន្លែងស្នាក់នៅដល់គ្រួសារស៊ីរីនេះ ដែលជីដូនជីតារបស់ម្ចាស់ផ្ទះនេះ ធ្លាប់បានគេចចេញពីការធ្វើទុក្ខបុកម្នេញនៅក្នុងប្រទេសរបស់ខ្លួនទៅកាន់ទីក្រុងអាថែន ប្រទេសក្រិក។ លោក John Owensរាយការណ៍អំពីរឿងនេះ។ លោក ភី សុភាដា ជូនសេចក្ដីប្រែសម្រួល៕