បទសម្ភាសន៍ VOA៖ យុវជនខ្មែរម្នាក់គ្រោងបង្កើតគម្រោងតម្រង់ទិសដៅជីវិតដល់ក្មេងៗជំនាន់ក្រោយ
តាមរយៈគម្រោង YSEALI ដែលជារៀងរាល់ឆ្នាំនាំយកយុវជននៅតំបន់អាស៊ីអាគ្នេយ៍មកសហរដ្ឋអាមេរិកដើម្បីទទួលវគ្គបណ្តុះបណ្តាលផ្សេងៗ យុវជនខ្មែរឈ្មោះ កែវ ធាស្រ៊ុន ដែលជានិស្សិតឆ្នាំទី៣នៃដេប៉ាតេម៉ង់ប្រព័ន្ធផ្សព្វផ្សាយ និងសារគមនាគមន៍ បានប្រាប់ VOA អំពីគំនិតផ្តួចផ្តើមមួយដោយបង្កើតជាគម្រោងតម្រង់ទិសគោលដៅជីវិតដល់ក្មេងៗ ដែលជាសិស្សនៅសាលាបឋមសិក្សាមួយនៅខេត្តកំពត។ គម្រោងនេះគឺធ្វើឡើង ដើម្បីជួយឲ្យក្មេងៗជំនាន់ក្រោយ មានគោលដៅច្បាស់លាស់ក្នុងការសិក្សា និងជំនាញដែលខ្លួនចង់ចាប់យកនៅពេលចូលរៀនថ្នាក់មហាវិទ្យាល័យ។ សូមលោកអ្នកនាងស្តាប់បទសម្ភាសន៍រវាងនាង ទែន សុខស្រីនិត នៃ VOA និងនិស្សិត កែវ ធាស្រ៊ុន ដូចតទៅ៕