ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

បទ​សម្ភាសន៍ VOA៖ ខ្សែ​ភាពយន្ត​«ហាង​នំ​ដូណាត់»​បង្ហាញ​ពី​ជីវិត​ម្ចាស់​ហាង​ជា​ពលរដ្ឋ​ខ្មែរ​អាមេរិកាំង


ទាញ​យក​ពី​តំណភ្ជាប់​ដើម

របរ​លក់​នំ​ដូណាត់​គឺ​ជា​របរ​ដ៏​មាន​ប្រជា​ប្រិយភាព​មួយ​សម្រាប់​ពលរដ្ឋ​អាមេរិកាំង​ដើម​កំណើត​ខ្មែរ ជា​ពិសេស​សម្រាប់​អ្នក​ដែល​រស់នៅ​ក្នុង​រដ្ឋ​កាលីហ្វ័រញ៉ា​តែ​ម្តង។ ហាង​លក់​នំ​ដូណាត់​នៅ​ក្នុង​រដ្ឋ​កាលីហ្វ័រញ៉ា ភាគច្រើន​គឺ​ជា​របស់​ពលរដ្ឋ​ខ្មែរ​អាមេរិកាំង។ ជាក់ស្តែង លោក អ៊ាត សំអាត ដែល​បាន​ធ្វើ​អន្តោប្រវេសន៍​មក​ដល់​ទឹកដី​សហរដ្ឋ​អាមេរិក​កាល​ពី​ឆ្នាំ​១៩៨១ បាន​បើក​ហាង​លក់​នំ​ដូណាត់​មួយ​នៅ​ក្នុង​ទីក្រុង Oakland រដ្ឋ​កាលីហ្វ័រញ៉ា អស់​រយៈពេល​ជា​ច្រើន​ឆ្នាំ​មក​ហើយ។ ខ្សែ​ជីវិត​របស់​លោក​ត្រូវ​បាន​លាត​ត្រដាង​នៅ​ក្នុង​ភាពយន្ត​ឯកសារ​មួយ​ដែល​មាន​ចំណងជើង​ថា «Donut Shop» ឬ​ជា​ភាសាខ្មែរ​ហៅ​ថា «ហាង​នំ​ដូណាត់»។ ខ្សែ​ភាពយន្ត​នេះ​នឹង​ដាក់​បញ្ចាំង​នៅ​ក្នុង​កម្មវិធី​ Phnom Penh International Film Festival ក្នុង​អំឡុង​ថ្ងៃ​ទី​២១​ដល់​ថ្ងៃ​ទី​៣០​ខែ​វិច្ឆិកា​នេះ។ នាង ហុង ចិន្តា នៃ VOA បាន​សម្ភាស​លោក សំអាត តាម​ទូរស័ព្ទ​ពី​ទីក្រុង Oakland អំពី​ខ្សែ​ភាពយន្ត​ឯកសារ​នេះ​ និង​ជោគជ័យ​នៃ​ការប្រកប​របរ​លក់​នំ​ដូណាត់​របស់​លោក។ សូម​លោក​អ្នក​ស្តាប់​បទសម្ភាសន៍​នេះ​ដូច​តទៅ៕

កម្មវិធី​នីមួយៗ

មើល​វីដេអូ​ទាំង​អស់
XS
SM
MD
LG