កង់អាចជួយក្មេងស្រីនៅភាគខាងលិចប្រទេសកេនយ៉ាឲ្យទៅសិក្សានៅសាលារៀន
នៅតំបន់ភាគខាងលិចប្រទេសកេនយ៉ា ភាពក្រីក្របានធ្វើឲ្យក្មេងស្រីងាយនឹងរងគ្រោះចំពោះការមានផ្ទៃពោះពេលនៅវ័យជំទង់ និងការឈប់សិក្សារៀនសូត្រ។ ប៉ុន្តែ កម្មវិធីមួយនៅតំបន់នោះមានបំណងជំរុញក្មេងស្រីទាំងនោះឲ្យមានលទ្ធភាពប្រសើរឡើង ដោយផ្ដល់កង់ឲ្យពួកគេធ្វើជាមធ្យោបាយធ្វើដំណើរទៅសិក្សានៅសាលារៀន។ លោក Lenny Ruvaga រាយការណ៍អំពីរឿងនេះពីប្រទេសកេនយ៉ា។ លោក ភី សុភាដា ជូនសេចក្ដីប្រែសម្រួល៕