ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

បទ​សម្ភាសន៍ VOA៖ អ្នក​ស្រាវជ្រាវ​ពន្យល់​ពី​មូលហេតុ​ដែល​ធ្វើ​ឲ្យ​ទំនាក់​រវាង​សហរដ្ឋ​អាមេរិក និង​សម្ដេច​នរោត្ដម​សីហនុ​ប្រេះឆា


ទាញ​យក​ពី​តំណភ្ជាប់​ដើម

លោក William J. Rust ជា​អ្នក​ស្រាវជ្រាវ​ល្បី​ឈ្មោះ​ម្នាក់​ក្នុង​ចំណោម​អ្នក​ស្រាវជ្រាវ​ល្បីៗ​ជាច្រើន​ដែល​ជំនាញ​ខាង​ទំនាក់ទំនង​រវាង​សហរដ្ឋ​អាមេរិក និង​បណ្ដា​ប្រទេស​នៅ​ក្នុង​តំបន់​អាស៊ីអាគ្នេយ៍។ នា​ពេល​ថ្មីៗ​នេះ លោក​បាន​បោះ​ពុម្ព​សៀវភៅ​មួយ​ក្បាល​ដែល​មាន​ចំណង​ជើង​ថា៖ «លោក​ប្រធានាធិបតី Eisenhower និង​កម្ពុជា៖ ការទូត សកម្មភាព​សម្ងាត់ និង​ប្រភព​នៃ​សង្គ្រាម​ឥណ្ឌូចិន​លើក​ទី​ពីរ» ឬ​ក៏​ជា​ភាសា​អង់គ្លេស​ថា៖ «Eisenhower and Cambodia: Diplomacy, Covert Action, and the Origins of the Second Indochina War»។ សៀវភៅ​នេះ​រៀបរាប់​អំពី​គោល​នយោបាយ​របស់​សហរដ្ឋ​អាមេរិក​ចំពោះ​ប្រទេស​កម្ពុជា ក្នុង​អំឡុង​ពេល​លោក Dwight D. Eisenhower ធ្វើ​ជា​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​ពី​ឆ្នាំ១៩៥៣ ដល់​ឆ្នាំ១៩៦១ ជា​ពិសេសគឺ​រៀបរាប់​អំពី​ទំនាក់ទំនង​រវាង​រដ្ឋបាល​របស់​លោក Eisenhower ជាមួយ​នឹង​សម្ដេច​នរោត្ដម​សីហនុ ដែល​ជា​មេដឹកនាំ​ប្រទេស​កម្ពុជា​នា​សម័យ​នោះ។ គោល​បំណង​សំខាន់​បំផុត​របស់​សៀវភៅ​នេះ គឺ​ផ្ដោត​លើ​ការ​ជាប់​ពាក់ព័ន្ធ​ជា​សម្ងាត់​របស់​សហរដ្ឋ​អាមេរិក​នៅ​ក្នុង​ផែនការ​សម្ងាត់​ដ៏​គួរ​ឲ្យ​ចាប់​អារម្មណ៍​ដែល​គេ​មិន​សូវ​ស្គាល់​មួយ​របស់​មេបញ្ជាការ​យោធា​មួយ​រូប​ឈ្មោះ ដាប ឈួន ប្រឆាំង​នឹង​សម្ដេច​នរោត្តម​សីហនុ។ សូមលោកអ្នកនាង​ស្តាប់បទ​សម្ភាសន៍​ជា​ភាសា​ខ្មែរ​ទាំង​ស្រុង​ដូចតទៅ។

កម្មវិធី​នីមួយៗ

មើល​វីដេអូ​ទាំង​អស់
XS
SM
MD
LG