ច្បាប់ប្រើប្រាស់អាវុធនៅក្នុងបរិវេណសាលាទទួលបានប្រតិកម្មចម្រុះ
បវេសនកាលថ្មីបានចាប់ផ្ដើមហើយ នៅតាមសាកលវិទ្យាល័យនានា ក្នុងរដ្ឋតិចសាស់ ជាកន្លែងដែលច្បាប់ថ្មីចូលជាធរមានកាលពីខែសីហាកន្លងទៅ ដែលអនុញ្ញាតឲ្យអ្នកដែលមានអាជ្ញាប័ណ្ណ យកកាំភ្លើងខ្លីចូលក្នុងបរិវេណសាលា ដរាបណាកាំភ្លើងនោះត្រូវបានលាក់ទុកត្រឹមត្រូវ។ ចាប់តាំងពីខែមករាមក ច្បាប់ដូចគ្នានេះបានអនុញ្ញាតឲ្យប្រជាជនកាន់កាំភ្លើង ដោយមិនចាំបាច់លាក់ទុក ប៉ុន្តែតម្រូវឲ្យដាក់ក្នុងស្រោមត្រឹមត្រូវ នៅតាមទីសាធារណៈជាច្រើនកន្លែង ហើយការណ៍នេះមានផលប៉ះពាល់គួរឲ្យកត់សម្គាល់តិចតួចប៉ុណ្ណោះ។ លោក Greg Flakus នៃ VOA រាយការណ៍ពីទីក្រុង Houston ថា និស្សិតភាគច្រើនសម្ដែងកង្វល់តិចតួចចំពោះរឿងនេះ ប៉ុន្តែសាស្ត្រាចារ្យមួយចំនួនមានការព្រួយបារម្ភខ្លាំង។ លោក សឿន វឌ្ឍនា ជូនសេចក្ដីប្រែសម្រួល៕