បទសម្ភាសន៍ VOA៖ ពលរដ្ឋខ្មែរនៅរដ្ឋអ៊ីល្លីណយទៅបោះឆ្នោតដើម្បីពង្រឹងការឆ្លើយតបរបស់រដ្ឋមកលើតម្រូវការរបស់សហគមន៍
ពលរដ្ឋខ្មែរប្រមាណ៨០ភាគរយនៃចំនួនពលរដ្ឋខ្មែរសរុបប្រាំពាន់នាក់នៅរដ្ឋអ៊ីល្លីណយ សហរដ្ឋអាមេរិក បានចុះឈ្មោះបោះឆ្នោតជ្រើសរើសតំណាងរាស្ត្ររដ្ឋ និងជ្រើសរើសប្រធានាធិបតីអាមេរិកថ្មី។ នេះបើតាមការបញ្ជាក់របស់លោក លឿង សុភ័ណ្ឌ ប្រធានសមាគមខ្មែររដ្ឋអ៊ីល្លីណយ ដែលធ្វើការជាមួយសហគមន៍ខ្មែរទាក់ទងនឹងផ្នែកសេវាសុខភាព សង្គម និងវប្បធម៌។ នៅក្នុងបទសម្ភាសន៍ជាមួយនឹងនាង ទែន សុខស្រីនិត នៃ VOA លោក លឿង សុភ័ណ្ឌ បានឲ្យដឹងថា សហគមន៍ខ្មែរមានទំនាក់ទំនងល្អជាមួយនឹងតំណាងរាស្ត្រ និងអ្នកដឹកនាំនៅរដ្ឋអ៊ីល្លីណយនេះ ហើយដើម្បីប្រយោជន៍របស់សហគមន៍ ពលរដ្ឋខ្មែរនៅរដ្ឋនេះយល់ដឹងច្រើនពីសិទ្ធិក្នុងការបោះឆ្នោត ហើយស្វះស្វែងចូលរួមទៅបោះឆ្នោតទាំងបោះឆ្នោតក្នុងតំបន់ និងការបោះឆ្នោតថ្នាក់ជាតិ។ សូមលោកអ្នកនាងស្តាប់បទសម្ភាសន៍នេះទាំងស្រុងដូចតទៅ៕