ការខកចិត្ត និងការព្រួយបារម្ភនៅខួប២៥ឆ្នាំនៃកិច្ចព្រមព្រៀងសន្តិភាពក្រុងប៉ារីស
តំណាងសហគមន៍ខ្មែរនៅសហរដ្ឋអាមេរិកបានមកជួបប្រជុំគ្នានៅរដ្ឋធានីវ៉ាស៊ីនតោនរយៈពេលបីថ្ងៃកាលពីចុងសប្តាហ៍កន្លងមកនេះដើម្បីពិនិត្យមើលការអនុវត្តកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីសក្នុងរយៈពេល២៥ឆ្នាំកន្លងមកនេះ។ ពួកគេបានសម្តែងការខកចិត្តនិងព្រួយបារម្ភចំពោះការវិវត្តន៍ក្នុងប្រទេសកម្ពុជាដែលមិនសម្រេចបានលើការគោរពសិទ្ធិមនុស្សនិងលទ្ធិប្រជាធិបតេយ្យ។ ពួកគេបានស្នើសុំឱ្យសហគមន៍អន្តរជាតិងាកមកផ្តោតការយកចិត្តទុកដាក់ជួយកម្ពុជាបន្ថែមទៀតជាពិសេសក្នុងការបោះឆ្នោតនៅឆ្នាំ២០១៧ និង២០១៨។ លោកម៉ែន គឹមសេងនៃVOAសូមជូនសេចក្តីរាយការណ៍៕
កម្មវិធីនីមួយៗ
-
០៤ វិច្ឆិកា ២០២៤
អ្នកកាសែត លោក ម៉ិច ដារ៉ា ប្រកាសឈប់ធ្វើសារព័ត៌មាន