បទសម្ភាសន៍VOA៖ ការគ្រប់គ្រងធនធានទឹកនិងការអភិវឌ្ឍតាមដងទន្លេមេគង្គ
- នៅ វណ្ណារិន
ថ្មីៗនេះរដ្ឋាភិបាលប្រទេសថៃបានប្រកាសពីគម្រោងសាងសង់ទំនប់បង្វែរទឹក ពីទន្លេមេគង្គ ដែលមានតំលៃជាង ១៧ពាន់លានដុល្លារ។ គម្រោងដែលបានគេដឹងថា នឹងសាងសង់ក្នុងខេត្តលើយនាភាគឦសានប្រទេសថៃ នឹងទាញយកធនធានទឹកមួយចំនួនធំ ពីទន្លេមេគង្គ។ អ្នកជំនាញ និងអ្នកការពារបរិស្ថានយល់ថា គម្រោងបង្វែរទឹកនេះនឹងជះផលអវិជ្ជមានជាច្រើនដល់ប្រទេសនានានិងប្រជាពលរដ្ឋរស់នៅផ្នែកខាងក្រោមដងទន្លេមេគង្គដូចជាប្រទេសកម្ពុជានិងវៀតណាម។ នេះជាបទសម្ភាសន៍របស់ VOA ជាមួយលោកបណ្ឌិត John Ward សេដ្ឋវិទូផ្នែកអេកូឡួស៊ីនៃវិទ្យាស្ថានអនាគតតំបន់ទន្លេមគង្គ អំពីបញ្ហាជុំវិញការសាងសង់ទំនប់បង្វែរទឹកនេះ នឹង ការគ្រប់គ្រងទឹកក្នុងអាងទន្លេមេគង្គ។