សមុទ្ររបស់ពិភពលោកមានការការពារប្រសើរជាងមុន
គម្រោងជាង១២០សម្រាប់អភិរក្សមហាសមុទ្រ រួមបញ្ចូលទាំងការប្តេជ្ញានិងការតាំងចិត្តរបស់សាកលលោកជិត២ពាន់លានដុល្លារ ត្រូវបានប្រកាសនៅឯសន្និសីទការពារសមុទ្រដ៏ធំមួយ។ ក្រុមមន្ត្រីបានថ្លែងថា វិធានការទាំងនោះនឹងមានឥទ្ធិពលទៅលើតំបន់ដែលមានទំហំជាង២លានគីឡូម៉ែត្រការ៉េ នៅក្នុងតំបន់ការពារសមុទ្រថ្មី ឬ ត្រូវបានពង្រីកនៅជុំវិញពិភពលោក។ លោក Steve Herman អ្នកឆ្លើយឆ្លងព័ត៌មានរបស់ VOA រាយការណ៍ព័ត៌មានពិស្តារពីក្រសួងការបរទេសអាមេរិក។ លោក សឿន វឌ្ឍនា ជូនសេចក្តីប្រែសម្រួល៕