ពលរដ្ឋអាមេរិកាំងកាន់សាសនាឥស្លាម កំពុងព្យាយាមប្រើសន្លឹកឆ្នោត របស់ពួកគេដើម្បីផ្លាស់ប្តូរលទ្ធផលនៃការបោះឆ្នោតនៅខែវិច្ឆិកា
ពលរដ្ឋអាមេរិកាំងកាន់សាសនាឥស្លាម ជាទូទៅត្រូវបានគេដឹងថា ជាអ្នកគំាទ្រខាងគណបក្សសាធារណរដ្ឋ។ តែទោះជាយ៉ាងនេះក្តី ពួកគេកាន់តែច្រើនឡើង កំពុងងាកមកស្វែងយល់អំពីគណបក្សប្រជាធិបតេយ្យ។ ហើយមានការរំពឹងថា ចំនួននៃពលរដ្ឋអាមេរិកាំងកាន់សាសនាឥស្លាមច្រើនជាងមុន នឹងបោះឆ្នោតឲ្យបេក្ខជនប្រធានាធិបតីនៃគណបក្សប្រជាធិបតេយ្យ គឺលោកស្រី Hillary Clinton នៅក្នុងការបោះឆ្នោតជ្រើសរើសប្រធានាធិបតីនៅខែវិច្ឆិកាខាងមុខនេះ។ លោក Masood Farivar នៃ VOA រាយការណ៍អំពីការផ្លាស់ប្តូរភក្តីភាពនៅក្នុងការបោះឆ្នោតនាពេលខាងមុខនេះ។ អ្នកស្រី ស៊ូ ពេជ្រចិន្តា ជូនសេចក្តីប្រែសម្រួល៕