បទសម្ភាសន៍VOA៖ មន្ត្រីបក្សប្រឆាំងថា ពលរដ្ឋខ្មែរទាំងក្នុងនិងក្រៅស្រុក ចង់ឲ្យមានបាតុកម្ម ដើម្បីទាមទារការបោះឆ្នោតដោយសេរីនិងយុត្តិធម៌ (ភាគ១)
មន្ត្រីជាន់ខ្ពស់នៃគណបក្សសង្គ្រោះជាតិអះអាងថា ប្រជាពលរដ្ឋខ្មែរទាំងនៅក្នុងស្រុកនិងក្រៅស្រុក សុទ្ធតែចង់ឲ្យមានបាតុកម្ម ដើម្បីទាមទារការប្រកួតប្រជែងនយោបាយដោយស្មើភាពគ្នា នៅក្នុងការបោះឆ្នោតក្រុមប្រឹក្សាឃុំសង្កាត់និងការបោះឆ្នោតជាតិក្នុងប្រទេសកម្ពុជានៅពេលខាងមុខនេះ។ លោក សាយ មុន្នី នៃVOA បានធ្វើបទសម្ភាសន៍ជាមួយកញ្ញា កឹម មនោវិទ្យា អគ្គនាយករងទទួលបន្ទុកខាងទំនាក់ទំនងសាធារណៈនៃគណបក្សសង្គ្រោះជាតិ ក្នុងអំឡុងដំណើរទស្សនកិច្ចរបស់កញ្ញា មកកាន់សហរដ្ឋអាមេរិកកាលពីពេលថ្មីៗនេះ។ នេះជាភាគទី១នៃបទសម្ភាសន៍ដែលមានបួនភាគ៕