អ្នកថតរូបដ៏ល្បីល្បាញមួយរូបថតរូបសម្បត្តិជាតិរបស់អាមេរិក
អ្នកស្រី Highsmith បានថតរូបភាពនៅជុំវិញសហរដ្ឋអាមេរិកអស់រយៈពេល៣៥ឆ្នាំមកហើយ ដោយផ្តិតយកគ្រប់រូបភាពមានចាប់តាំងពីរូបគ្រួសារកសិករតូចមួយ រហូតដល់ទីតាំងប្រវត្តិសាស្ត្រនានា។ លោកស្រីបានបរិច្ចាគរូបទាំងនោះ ឲ្យទៅបណ្ណាល័យសភារបស់អាមេរិក ដោយមិនទាមទារការរក្សាសិទ្ធិ។ នាពេលថ្មីៗនេះ អ្នកស្រី Julie Taboh នៃ VOA បានជជែកពិភាក្សាជាមួយនឹងអ្នកស្រី Highsmith អំពីដំណើរកំសាន្តតាមដងផ្លូវរបស់អ្នកស្រីដែលមិនចេះចប់មិនចេះហើយនោះ។ នាង ស្រេង លក្ខិណា ជូនសេចក្តីប្រែសម្រួល៕