សត្វពពែឈ្មោលបួនក្បាលមកដល់សង្កាត់ Brooklyn ដើម្បីកំចាត់រុក្ខជាតិចង្រៃ
តាមធម្មតា គេមិនសូវឃើញមានកសិដ្ឋានចិញ្ចឹមសត្វក្នុងទីក្រុងទេ ក៏ប៉ុន្តែ កសិកម្មចិញ្ចឹមសត្វបែបនេះ បានក្លាយជារឿងធម្មតាសម្រាប់អ្នករស់នៅក្នុងសង្កាត់ Brooklyn នៃទីក្រុងញូយ៉ក។ សត្វពពែមួយហ្វូង ត្រូវបានគេឲ្យពួកវាស៊ីរុក្ខជាតិឥតប្រយោជន៍ ជាជាងការប្រើម៉ាស៊ីនដើម្បីកាត់រុក្ខជាតិទាំងនោះ។ អ្នកស្រី Faiza Elmasry រាយការណ៍ថា នេះជាកម្មវិធីសាកល្បងហើយបើកម្មវិធីនេះ បានទទួលជោគជ័យ កម្មវិធីចិញ្ចឹមពពែ នឹងបន្តទៅកាន់តំបន់ដ៏ទៃទៀតនៅក្នុងទីក្រុងញូយ៉ក។ លោក ជឹង ប៉ូជីន ជូនសេចក្តីប្រែសម្រួល៕