បទសម្ភាសន៍VOA៖ លោកកឹម សុខាថានយោបាយកម្ពុជាដល់បញ្ចប់ដោយការជជែកគ្នាហើយ
មេដឹកនាំគណបក្សជំទាស់គឺ លោក កឹម សុខា បាននិយាយថា ប្រទេសកម្ពុជាកំពុងវិលទៅរកការដឹកនាំតាមរបៀបផ្តាច់ការ ដោយអំពាវនាវដល់មេដឹកនាំគណបក្សគ្រប់គ្រងប្រទេសរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ឲ្យជួបគ្នាជាបន្ទាន់ដើម្បីដោះស្រាយស្ថានការណ៍កម្ពុជាដែលលោកថា វាដល់ពេលវេលាហើយនោះ។ លោក សុខ ខេមរា នៃ VOAបានសម្ភាសន៍លោក កឹម សុខា ប្រធានស្តីទីគណបក្សសង្គ្រោះជាតិតាមទូរស័ព្ទនៅថ្ងៃអាទិត្យ ទី១១ ខែកញ្ញាឆ្នាំ២០១៦នេះ៕